រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២២៧នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែមេសា ម្សិលមិញនេះ។
ហើយនៅក្នុងនោះយើងសង្កេតឃើញថា នៅថ្ងៃនេះមានករណីបុគ្គលិករបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈជាច្រើននាក់បានរកឃើញវិជ្ជមានកូវីត១៩។
បើគិតតាមចំនួនត្រួសៗនៅក្នុងបញ្ជីឈ្មោះខាងលើគឺមានបុគ្គលិករបស់មន្ទីរពេទ្យចំនួន២២នាក់ ដែលបានរកឃើញថាវិជ្ជមានកូវីត១៩។
ពាក់ព័ន្ធនឹងបញ្ហានេះផងដែរ រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងក្រុមប្រតិកម្មរហ័សកងទ័ពជើងទឹក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីបំភ្លឺ
និងសូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយ តាមបណ្តាញសង្គម ហ្វេសបុក និងមានការចែកចាយគ្នាតាម Messenger ថា...