BREAKING NEWS: ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់២,០២២ករណី!

0
506

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុប ២៥៦នាក់បន្ថែមទៀតនៅព្រឹកថ្ងៃសុក្រនេះតែម្តង ដែលជាហេតុនាំឲ្យ ចំនួននៃការឆ្លងសរុបកើនដល់ ២,០២២ករណីនៅទូទាំងប្រទេស ជាពិសេសនៅទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។សម្រាប់ចំនួនមនុស្សបាត់បង់ជីវិតវិញគឺ ១៣នាក់ដដែល។ សម្រាប់អ្នកឆ្លង ២៥៦នាក់ថ្មីៗ ដែលទើបត្រូវបានប្រកាសនេះគឺមាន ១៨២នាក់រស់នៅក្នុងទីក្រុង Daegu និង ៤៩នាក់ស្ថិតនៅខេត្តគ្យុងសាងខាងជើង។ តំបន់ទាំងពីរនេះស្ថិតនៅចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ ដោយឡែកខេត្ត និងក្រុងធំៗមួយចំនួនទៀត ក៏បានរកឃើញករណីឆ្លងជំងឺ COVID-19 នេះផងដែរ ក្នុងនោះទីក្រុងសេអ៊ូល មានអ្នកឆ្លងសរុប ០៦នាក់។គួរបញ្ជាក់តាមអាជ្ញាធរការពារ និងទប់ស្កាត់ជំងឺកូរ៉េខាងត្បូងហៅកាត់ថា KCDC ឲ្យដឹងទៀតថា ចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងគំហុកបែបនេះ ដោយសារតែអាជ្ញាធរបានដាក់ការពិនិត្យ សុខភាព ទៅលើមនុស្សជាង ២១០,០០០នាក់ ដែលមានជាប់ពាក់ព័ន្ធទៅហ្នឹងព្រះវិហារ សាសនាគ្រិស្តនៅក្នុងទីក្រុង Daegu ជាទីដែលគេរកឃើញថា ជាប្រភពដើមនៃការចម្លងដ៏សាហាវនៃមេរោគ COVID-19៕

LEAVE A REPLY

Please enter your comment!
Please enter your name here